ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន ៣៣​កញ្ចប់​តូចធំ និង​ដាវ​កែច្នៃ មួយ​ដើម​

1576
ចែករម្លែក

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ ធ្វើការ​ឆ្មក់​បង្ក្រាបបាន ព្រមទាំង​ដកហូត​ថ្នាំញៀន ៣៣​កញ្ចប់​តូចធំ និង​ដាវ​កែច្នៃ​ចំនួន​មួយ​ដើម កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​ស្ថិតនៅ​ផ្ទះ​លេខ​១៥​ដេ ផ្លូវ​បេតុង ក្រុម​៤ ភូមិខ​(១) សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្ស​ដឹងថា ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ​ ​នាក ជា ចាន់​រិទ្ធី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥​ដេ ផ្លូវ​បេតុង ក្រុម​៤ ភូមិខ​(១) សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។​

​ស​ត្ថ​កិច្ច​បាន​បន្តថា នៅក្នុង​មុនពេល​ប្រតិបត្តិការ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។ ក្រោយមក សមត្ថកិច្ច​យើង​ក៏បាន​បន្តទៅ​ឆែកឆេរ​ដល់​លំនៅដ្ឋាន​ដែល​ជនសង្ស័យ​ស្នាក់នៅ ខណៈពេល​ចុះទៅ​ឆែកឆេរ​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣៣​កញ្ចប់ ដោយ​ក្នុងនោះ​មាន ១​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ចំនួន ២​គ្រឿង ដាវ​កែច្នៃ​ចំនួន ២​ដើម និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ហើយ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​មកកាន់​អធិកា​ដ្ឋា​ន ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នី​តិ​វិធី​៕​ ដោយ៖ ម៉េងសែ