ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​១៧​កញ្ចប់ នៅ​ខណ្ឌដូនពេញ​

849
ចែករម្លែក

​ភ្នំពេញ​៖ កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហេង សុខ​ចាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់យក​មាន ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១៧​កញ្ចប់​តូច (​ដប់​មួយកញ្ចប់​តូច​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕ ដោយ​៖ លីន​ណា​

#