ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​(​ដុត​ផ្ទះ​)

249

​(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​ដែល​ដុត​ផ្ទះ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គេឯង​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ​ទួល​សង្កែ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៧​នៅត្រង់ចំណុច​ផ្ទះ​លេខ​៤៦៤​ផ្លូវលំ​ក្រុម​៤​ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ​ម​រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ​ញ៉ៅ​លី​គី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរប​នៅផ្ទះ​ស្នាក់នៅ ផ្ទះ​លេខ​៤៦៤​ផ្លូវលំ​ក្រុមទី​៤​ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ។​ចំណែក​ជនរងគ្រោះ​ញ៉ៅ​គឹម​សាន្ត​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ត្រូវជា​បងប្រុស​ជនសង្ស័យ​ស្នាក់​នៅផ្ទះ​ជាមួយគ្នា​មុខរប​រត់​ម៉ូតូឌុប ។

​ជនបង្ក​ឈ្មោះ​ញ៉ៅ​លី​គី​បាន​រត់​ឡើងលើ​ដំបូលផ្ទះ​ព្យាយាម​រត់គេចខ្លួន​ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់​បានរួម​និង​វ្ថុ​តាង​ដែកកេះ​មួយ​ដែលជា​ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព​ដុត​ផ្ទះ​រួច​ក៏​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត ។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទួល​សង្កែ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចា​ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​ម៉េង​សែ​