ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន បញ្ជូនទៅ​តុលាការ​

899
ចែករម្លែក

ដោយ​៖ គូលែន​ /
​សៀមរាបៈ កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​ឃាត់ខ្លួន យុវជន​ម្នាក់ ពីបទ​រក្សាទុក ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង ៨:៣០ យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​និយាយថា ជនសង្ស័យ ឈ្មោះ ជា ស៊ុន ហៅ​ម៉ាប់ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដី​ថ្មី សង្កាត់​ដី​ថ្មី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ វត្ថុតាង​ដែល​ដកហូត​បាន រួមមាន ម្សៅ​គ្រី​ម ម៉ា​ទឹកកក ចំនួន ១៩ កញ្ចប់ ស្មើ ៣,៤៦ ក្រាម និង​ទូរស័ព្ទដៃ ១ គ្រឿង​។ ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​កងរាជអាវុធហត្ថ កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចោទប្រកាន់ តាមផ្លូវ​ច្បាប់​៕v

ជនសង្ស័យ ឈ្មោះ ជា ស៊ុន ហៅ​ម៉ាប់ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ