ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​គ្រឿងញៀន​៥​កញ្ចប់​

225

(​ព្រះសីហនុ​) ៖ កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​គ្រឿងញៀន​៥​កញ្ចប់ កាលពី​វេលា​ម៉ោង ២០ និង ០០​នាទី យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

​ជនសង្ស័យ​មានឈ្មោះ ឡេង សាន់​និ​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​បិត​ត្រាង ដកហូត​វត្ថុតាង រួមមាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៥ កញ្ចប់ និង​ទូរស័ព្ទ ១​គ្រឿង​។

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕L ដោយ​៖ លីន​ណា​