ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​កាច់ក​ម៉ូតូ​

247

(​ភ្នំពេញ​): ជនសង្ស័យ​ម្នាក់​ដែល​លួច​កាច់ករ​ម៉ូតូ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំនុច​ផ្ទះ​លេខ​១៩៤ ផ្លូវលំ ក្រុមទី​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជន​ស​ង្ស​យ័​ចំនួន​ម្នាក់​នោះ​1/​ឈ្មោះ ស្មាន ណូរី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ មិត្តភាព សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​(​ឃាត់ខ្លួន​)​។​
ចំណែក​ជនរងគ្រោះ​ឈ្មោះ សាមុត វុ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​យោធា ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​
​ប្រភព​ដ៏​ដែល​បន្តថា​នៅ​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ​២០១៧​វេលា​ម៉ោង​៥​និង​៣០​នាទី​ជន​ស​ង្ស​យ័​បាន​ចេញពីផ្ទះ​របស់ខ្លួន​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​កែវ​មកលេង​ផ្ទះ​បងប្អូន​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​លុះ​ធ្វើដំណើរ​មកដល់​ផ្ទះ​ចំនុចកើតហេតុ​ក្រឡេកឃើញ​ទ្វា​ផ្ទះ​ជនរងគ្រោះ​ចំហរ​មាន​ម៉ូតូ​០១​គ្រឿង​នៅក្នុង​នោះ​ដោយ​គ្មាន​មនុស្ស​នៅ​មើល​ផង​នោះ​ខ្លួនគេ​ក៏​ធ្វើ​សកម្មភាព​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​យក កូន​កន្ត្រៃ​ដែល​ដាក់​តាម​ខ្លួន​យកទៅ​ឆ្កឹះ​សោ​ម៉ូ​នោះ​ប​ញ្ឆះ​បំ​រ៉ុង​ជិះ​ចេញ​ប៉ុន្តែ​ម៉ូតូ​នោះ​មិន​ឆេះ​ភ្លាម​នោះដែរ​ម្ចាស់ផ្ទះ​ដឹង​ក៏បាន​ស្រែក​ឆោឡោឡើង​ជ​នស​ង្ស​យ័​ក៏​រត់គេច​បាត់​ភ្លាមនោះ​ជនរងគ្រោះ​បាន​ទូរ​សព្ទ័​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ​ជួយ​អន្តរា​គម​ន៏​ក្រោយពី​ទទួលបាន​ប្តឹង​រួច​សមត្ថកិច្ច​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន បាន​នៅត្រង់ចំនុច​ទល់មុខ​កុ​ង្សី​កាប់​ជ្រូក​ស្ថិតនៅក្នុង​ក្រុមទី ១១​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​រួច​នាំ​មកា​ន់​ប៉ុស្តិ៍​គ៏​ឡូ​ម៉ែត្រ​លេខ​៦​ធ្វើកា​សួរនាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕L ដោយ ម៉េង​សែ​