ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយពី​រកឃើញ​គ្រឿងញៀន​ជាប់​នឹង​ខ្លួន​

703
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឃាត់​ជនសង្ស័យ​ម្នាក់​ខណៈដែល​ល្បាត​ក្នុងភូមិ​សាស្ត្រ​ប្រទះឃើញ​ក៏​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​៣​កញ្ចប់​តូច​ជាប់​នឹង​ខ្លួន​។​

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ស្ថិតនៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យរុស្ស៊ី​ផ្លូវ​២៧១​ក្រុម​២០​ភូមិ​៣​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើនេះ​មានឈ្មោះ ម៉េង សុភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​​

ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បា​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក , ប្រាក់ ៣៥០០​រៀល និង​ម៉ូតូ​មួយគ្រឿង​ម៉ាក យ៉ាម៉ាហា TTX ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CO-4730 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក​ឃាត់ខ្លួន​បណ្តោះអាសន្ន​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕S​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយពី​រកឃើញ​គ្រឿងញៀន​ជាប់​នឹង​ខ្លួន​