ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​កាលពី​ជាង​បី​ឆ្នាំមុន​

736
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​មនុស្សឃាត​គិតទុក​ជាមុន ប្រព្រឹត្ត​កាលពី​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​​ភូមិ​អូរ​អន្លក់​ឃុំ​តា​សែន​ស្រុក​កំរៀង ខេត្តបាត់ដំបង​ហើយរ​ត់​គេចខ្លួន​ទៅធ្វើ​ពលករ​នៅ​ប្រ​ទេ​ថៃ ហើយ​លបចូល​មកលេង​ផ្ទះ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង សហការ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងរាំង​ចាប់ខ្លួនបាន កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី ភូមិ​ដូង​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។

ជនសង្ស័យ​ឈ្មោះ គុណ វីរៈ និង​សព​ជនរងគ្រោះ (​រូប​: គ្រញូង​)​

​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ គុណ វីរៈ ហៅ​(​រ៉ា​ក់​) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​ខេត្តបាត់ដំបង​។

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា កម្លាំង​ជំនាញ​កំពុង​កសាង​សុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕