ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ហិ​ង្សា​ក្នុង​គ្រួសារ​

501
ចែករម្លែក

​ដោយ​: បាយ័ន / តាកែវ​: ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង ហើយ​យក​ដងរែក​វាយ​លើ​ឪពុក​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដើម្បី​ព្យាបាល​។​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ត្រាំកក់ បានធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ តា​កឹម ឃុំ តា​ភេ​ម ស្រុក ត្រាំកក់ ខេត្ត តាកែវ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រាំកក់ បាន​និយាយថា ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ​ខាងលើនេះ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សើ វេហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់​ភូមិ តា​កឹម ឃុំ តា​ភេ​ម បាន​ផឹក​ស្រាស​ស្រវឹង ហើយ​បាន​យក​ដងរ៉ែក វាយ​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន​ឈ្មោះ សើ រិ​ន អាយុ ៦៤​ឆ្នាំ រស់នៅ​ជាមួយគ្នា ត្រូវ​មួយ​ដងរ៉ែក​បណ្ដាលអោយ​រ​យាស់​កែងដៃ​ស្ដាំ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដេរ ០៥ ថ្នេរ ។​

​សមត្ថកិច្ច​បាន​បន្តថា មូលហេតុ ដោយ​ជនសង្ស័យ​ខឹង​សុំ​លុយ​ឪពុក​មិនបាន​។ ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វ​ធី​ច្បាប់​៕

#