ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​នៅ​ក្រុង​សៀមរាប​

538
ចែករម្លែក

​ដោយ​គូលែន​/​ក្រុង​សៀមរាប​៖​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ ម៉​ហ្កេ​ន ច​ន ភេទ ជនជាតិ អាមេរិក កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក និង​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​។ បើក​ការស៊ើបអង្កេត ឈាន​ការកំណត់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​។​

​សមត្ថកិច្ច​ក្រុង​សៀម​រា​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជុន តុលា ភេទ ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ​។ ក្រោយពី​ធ្វើការ​សាកសួរ​ជ​នស​ង្ស​យ័​បាន​សារភាពថា កាលពី​ថ្ងៃទី​០១ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ១៧​និង​០០​នាទី ស្ថិតនៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បានធ្វើ​សកម្មភាព​លួច ជាមួយ​បក្សពួក​ម្នាក់ទៀត ឈ្មោះ គឿន ក​យ ភេទ ប្រុស អាយុ ១៨​ឆ្នាំ​។

​ជនសង្ស័យ​បាន​ឡើង​ចូល​ក្នុងផ្ទះ របស់​ជនរងគ្រោះ ឈ្មោះ ម៉​ហ្កេ​ន ច​ន ភេទ ជា​ជនជាតិ អាមេរិក លួចបាន​សម្ភារៈ​មួយចំនួន​និង​លុយ​យកមក​ចែកគ្នា​។​សមត្ថកិច្ច​បាន​បន្តថា​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​និង​វត្ថុតាង​ដែល​ដកហូត​បាន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។
​ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​រត់គេចខ្លួន នគរបាល​កំពុងធ្វើកា​រ​ស្នើសុំ​ដីកា​ពី​តុលាការ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕S/

​រូបភាព​៖​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច នៅ​ក្រុង​សៀមរាប​៕​គូលែន​

#