ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់​ពន្ធ​ករណី​សម្លាប់​អ្នកការ​សែត​នៅ​ស្រុក​ស្នួល​

289
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្នួល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នកកាសែត​ម្នាក់​កាល​ពីយ​ប់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបំបែក​៨៨ ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ នៅ​ចំណុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ន វិញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ក្រោយពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​បាន​សួរនាំ ជនសង្ស័យ​រូបនោះ​ឆ្លើយ​សារភាពថា នៅ​ថ្ងៃកើតហេតុ​ខ្លួន និង​បក្ខពួក​ចំនួន ៣​នាក់​រួមមាន​÷ ទី​១​ឈ្មោះ លឹម សុខ​គង់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ​រត់គេចខ្លួន​បាត់​ទី​២​ឈ្មោះ​រឹត​សីហា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រត់គេចខ្លួន​។​ទី​៣​រូប​ខ្លួន​ផ្ទាល់​។​

​ជនសង្ស័យ​បាន​បន្តថា​ពួកខ្លួន​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់​ក៏​ធ្វើ​សកម្មភាព​មក​ស្ទាក​វាយ​ជនរងគ្រោះ​ពេលនោះ​ឈ្មោះ​រិត​សីហា​និង​ឈ្មោះ​លឹម​សុខ​គង់​ជា​អ្នកយក​ដុំថ្ម​គប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​តែម្ដង​។​ពេលធ្វើ​សកម្មភាព​រួចខ្លួន​បាន​ទាក់ទង​ឈ្មោះ​រដ្ឋា​ភេទ​ប្រុស​អាយុ​ប្រហែល​១៧​ឆ្នាំ​មក​ឌុប​ឈ្មោះ​រឺត​សីហា​។​ចំណែក​ខ្លួន​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ​លឹម​សុខ​គង់​មក​ផ្ទះ​វិញ​លុះដល់​ស្អែក​ឡើង​ទើប​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ស៊ន សិទ្ធិ ស្លាប់​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភៈ​ឆ្នាំ​២០១៩ ជនរងគ្រោះ​ឈ្មោះ ស៊ន សិទ្ធិ អាយ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ជា​អ្នកកាសែត​។ ត្រូវ​ជនសង្ស័យ​ស្ទាក់ផ្លូវ​វាយ និង​គប់​នៅ​ចំណុច​ផ្លូវបំបែក​៨៨​ភូមិ​ជើង​ឃ្លេ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្នួល​ដើម្បី​សួរនាំ​កសាង​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​បន្ដ​៕S/