ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយនឹង​គ្រឿងញៀន ​២​កញ្ចប់​ធំ​ នៅ​ស្រុក​ស្នួល

254
ចែករម្លែក
  • 1
    Share

ដោយ​:​សេង​ឃួន​/​ខេត្តក្រចេះ​ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​បានធ្វើការ​ចុះបង្ក្រាប​ករ​ណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​រួមជាមួយ​នឹង​គ្រឿងញៀន​ចំនួន​ពីរ​កញ្ចប់​ធំ ​និង​វត្ថុតាង​មួយចំនួន​ នៅ​មុខ​សាលា​ចិន ស្ថិតក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​ កាលពី​យប់ ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ ​ជនសង្ស័យ​មានឈ្មោះ ហិន រតនា (​ហៅ​ស្វិត​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​ចាប់យកសម្ភារវត្ថុតាង​រួមមាន​ ម្សៅ​ក្រាម​ព​ណ៌ស​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ ទូរ​ស័ព្ទចំនួន​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​, ម៉ូតូ​ចំនួន​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​។

​មន្ត្រីនគរបាល​រូបនោះ​បានបញ្ជាក់​ទៀតថា ​បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វ​ត្ដុ​តាង​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​៕B/Ha