ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​ជាង​៤​ក្រាម​

616
ចែករម្លែក

ដោយៈ គ្រញូង / បាត់ដំបងៈ អធិកា​នគរបាលរ​ស្រុក​មោងឫស្សី សហការ​ជាមួយ​រដ្ឋបាល​ឃុំ​គារ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​ជាង​៤​ក្រាម ទៅ​ស្នងការ​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៨ ក្រោយពេល​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​៦ ភូមិ​អន្លង់​កូប ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ វុន លី​ហួរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អាំ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ICE) ចំនួន​២​ថង់ ទម្ងន់​៤,៤១​ក្រាម និង​ទូរស័ព្ទដៃ​១​គ្រឿង​។​
លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕ ល​

#