ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ជួញដូរ​សារធាតុ​ញៀន​រកឃើញ​ប្រមាណ​៤២​កញ្ចប់

448
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង ករណី​ជួញដូរ​សារ​ធា​ត​ញៀន​រកឃើញ​ប្រមាណ​៤២​កញ្ចប់ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា ម៉ោង ១០​និង ៣០​នាទី​ព្រឹក នៅ​ចំណុច​ក្រុមទី​១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​លោក​វរសេនីយ៍ទោ គល់ យី អធិការនគរបាល​ខ​ណ្ឌ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ រង្សី ផាត់​ទី​យ៉ា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។ សម្ភារៈ​ដកហូត​មានៈ ក្រាម​ពណ៌​ស​ថ្លា ចំនួន ៤២​កញ្ចប់​តូច​។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយ ស្វែងរក​បក្ខពួក និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕ ល​

#