ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​គ្រឿងញៀន​ចំនួន​៧​កញ្ចប់​

413
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​និង​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់​តូច នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ គល់ យី អធិការនគរបាល​ខ​ណ្ឌ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​សុខ​ប៊ុង​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១​ខណ្ឌឫស្សីកែវ​មុខរបរ​មិន​ពិតប្រាកដ​។​

សម្ភារៈ​ដកហូត​មានៈ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់​តូច​,​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕S/​