ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​កាច់​សោរ​ម៉ូតូ​ដ៏​សកម្ម​នៅ​ខេត្តសៀមរាប ដកហូត​បាន​ម៉ូតូ​២​គ្រឿង​មកវិញ

411
ចែករម្លែក

​​ដោយ:​បាយ័ន​/សៀមរាប​ ៖ ដោយមាន​ការសហការ​ណ៍​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ស្នងការ​នគរបាល​ខេត្តសៀមរាប ជាមួយនឹង​អធិការនគរបាល​ស្រុក​ប្រាសាទបាគង ក៏ដូចជា​អធិការនគរបាល​ស្រុក​សូទ្រនិគម​ផងដែរ​នោះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​កាច់​សោរ​ម៉ូតូ​របស់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បានសម្រេច​។

ការឃាត់ខ្លួន​ជនសង្ស័យ​មួយ​រូបនេះ​បន្ទាប់ពី​មាន​ទទួលបាន​ពាក្យបណ្តឹង​ទៅនឹង​ការបាត់​ម៉ូតូ​ចំនួន​៣​កន្លែង​ផ្សេងៗ​គ្នា​នៅក្នុង​ថ្ងៃ​តែមួយ​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង ១៧:២០ នាទី​ស្ថិតនៅ​ចំណុច​មុខ​បន្ទប់​ជួល ទល់មុខ​សាលា​ប៉ៃ​តង ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្ត សៀមរាប ជនរងគ្រោះ​ឈ្មោះ​សេង សុភ័ក្ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​បាត់​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ​សៀមរាប​1AB-1490 លេខ​តួលេខ​ម៉ាស៊ីន​៥២៤៧៧៥៣។

​នៅ​ថ្ងៃខែ​ដដែល វេលា​ម៉ោង​១៧:០០​នាទី ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​.​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ​កែ ឈន់ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប បាន​បាត់​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​សេរី​ឆ្នាំ​២០១៨​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ 1AC9883 លេខ​តួលេខ​ម៉ាស៊ីន​៥១២១៨៤៩ ។

ជាមួយគ្នា​នោះ​នៅ​ចន្លោះ​ពី​ម៉ោង​១៧ ទៅ​ម៉ោង​២២ ស្ថិតនៅ​ចំណុច​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម​ក្រុង​.​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ​អ៊ា ប៊ុន​ឃីម​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប ក៏បាន​បាត់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​សៀមរាប​១AE៦៥១២ លេខ​តួលេខ​ម៉ាស៊ីន​៥៤៤៤៥០៤ បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ។​

បន្ទាប់ពី​មានការ​ស្រាវជ្រាវ​ឲ្យ​បាន​ម៉ត់ចត់ កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ និង​បានធ្វើ​ការឃាត់​នូវ​រថយន្ត​មួយគ្រឿង​ប្រភេទ​១២​កៅអី​ពណ៍​លឿង ដែល​បើក​គេច​ចេញពី​គោលដៅ​ត្រួតពិនិត្យ​នៅក្នុង​ស្រុក​ប្រាសាទបាគង ហើយ​បាន​ឆែកឆេរ​ឃើញ​ក្នុងនោះ​មាន​ម៉ូតូ​២​គ្រឿង និង​វត្ថុតាង​មួយចំនួន​ផងដែរ​។ រថយន្ត​ម៉ាក​ស៊ាំ​ង​យ៉ុង ពណ៌​លឿង​នោះដែរ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AY-4078 បើកបរ​ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ តន់ សារី ហៅ​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពក​ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ម៉ូតូ​ទី​០១ ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨ សេ​១២៥​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្តាល​1AA-2050 លេខ​តួលេខ​ម៉ាស៊ីន ៥៣០៣០៦៣ និង​ម៉ូតូ​ទី​០២ ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៨ សេ​១២៥​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង​1O-1643 លេខ​តួ​លេ​ម៉ាស៊ីន​៥២៤៧៧៥៣ ចំណែក​វត្ថុតាង​ផ្សេងទៀត​រួមមាន​ស្លាក​លេខ​ម៉ូតូ ចំនួន​០៥​សន្លឹក និង​ប័ណ្ណ​សម្គាល់​យានយន្ត​(​កាត​គ្រី​ម៉ូតូ​)​ចំនួន​០៥​សន្លឹក រួមទាំង​ឧបករណ៍​សំរាប់​កាច់​សោ​រក​ម៉ូតូ រួមទាំង​ប្រដាប់ ថ្កិ​ប​ផ្លាកលេខ​មួយចំនួនទៀត​ផងដែរ ។​

​ជនសង្ស័យ ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សារភាពថា ម៉ូតូ​ចំនួន​០២​គ្រឿង​ខាងលើ គឺ​បក្ខពួក របស់ខ្លួន បាន​លួច​យកមក ហើយ​ប្រគល់អោយ​ខ្លួន ដឹកយក​ទៅអោយ​បក្ខពួក​ម្នាក់ទៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​លក់​ចេញ ដោយ​ខ្លួន​ទទួលបាន​កំ​រ៉ៃ​ពី​ការដឹកជញ្ជូន​ក្នុង១គ្រឿង តម្លៃ​១៥០​ដុល្លារ ។ យោងតាម ចំលើយសារភាព និង​វ​ត្តុ​តាង ជនសង្ស័យ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំនុំរឿង​បញ្ជូន ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។ ចំណែក​បក្សពួក​ជនសង្ស័យ ដែល​នៅ​សេសសល់ នគរបាល​យើង បានកំណត់​អត្តសញ្ញាណ និង​បន្ត​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​បន្តទៀត​៕​B/