ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ប្រាំពីរ​កញ្ចប់​

490
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​សមត្ថកិច្ច​នគរបាល​ខេត្តកំពត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រព្រឹត្តឡើង​នៅ​ភូមិ​ភ្នំ​ខ្យង​ឃុំ​ប្រាសាទភ្នំ​ខ្យង​ស្រុក​កំពង់ត្រាច​។​តាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រី​សមត្ថកិច្ច​ថា​ជនសង្ស័យ​ក្នុងករណីនេះ​ឈ្មោះ​វ៉ាន់​សុធី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ច្រក​ឃ្លៃ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា​បន្ទាប់ពី​ទទួល​ព័ត៌មាន​អំពី​ការ​លេច​មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១២ និ​២៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច​បាន​ចុះ​ដល់​គោលដៅ​គឺ​ភូមិ​ភ្នំ​ខ្យង ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច​។

ដោយ​ការឆែកឆេរ​លើ​មុខសញ្ញា​សង្ស័យ​បាន​រកឃើញ​គ្រឿងញៀន​មួយកញ្ចប់​ធំ និង​ប្រាំ​មួយកញ្ចប់​តូច សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជន​នោះ​តែម្តង​៕S/​