ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​ផ្លោះ​របង​ផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ

257
ចែករម្លែក
ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​ផ្លោះ​របង​ផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ

ដោ​យ:​ចាន់តូ​-ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល អូរ​បែកក្អម នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើការ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​និង​ករណី​ប៉ុន​ប៉ង​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៨A ផ្លូវ​លេខ​២០០២ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឯក ច្រូច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ក្បែរ​កន្លែងកើតហេតុ ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន គឺជនសង្ស័យនេះ​បាន​ផ្លោះ​របង​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​បំណង​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ តែ​មិនបាន​សម្រេច ក៏ត្រូវ​ប្រជាពលរដ្ឋ​សហការគ្នា​ឃាត់ខ្លួន​បានតែ​ម្ដង រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមក​យក​ជនសង្ស័យ​រូបនេះ​ចាត់ការបន្ត ។

បច្ចុប្បន្ននេះ ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចាត់ការ​បន្ត​តាម​នីតិវិធី ៕​Ha