ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ក្នុងករណី​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន នៅ​ខណ្ឌមានជ័យ​

889
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​អាវុធ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន នៅក្នុង​ភូមិសាស្ត្រ​តំបន់​មិន​រៀបរយ ក្នុងភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​យប់​ថ្ងៃទី​៧ រហូតមកដល់​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨​។​

​អ្នកយកព័ត៌មាន​យើង មិនទាន់​ទទួលបាន​របាយការណ៍​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​ទាំងនោះ​ឡើយ​ទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​ថ្នាំញៀន ត្រូវបាន​អាវុធហត្ថ​ខណ្ឌមានជ័យ បញ្ជូនទៅ​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហ្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​