ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​គ្រឿងញៀន​៤២​កញ្ចប់​តូច​

995
ចែករម្លែក

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក បាន​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ ២​នាក់ ដែលជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្លូវលំ ក្រុម​០៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​លោក​វរសេនីយ៍ឯក ទៀង ចាន់​សា អធិការ​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ទេព បូរ៉ា ហៅ​ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់​នៅផ្ទះ​ជួល​ក្រុមទី​៣ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ​(​ជួញដូរ​) ទី​២- ឈ្មោះ បុ​ត្យ សុខ​មាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​លូ សង្កាត់​ស្វាយប៉ាក មិន​ពិតប្រាកដ (​ជួញដូរ​)​។ សម្ភារៈ​ដកហូត​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤២​កញ្ចប់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ ដោយ​៖ លីន​ណា​