ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​មុខសញ្ញា​គាស់​ផ្ទះ​នៅ​សង្កាត់​ឬ​ស្សី​កែវ​

945
ចែករម្លែក

​(​ភ្នំពេញ​)៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​មុខសញ្ញា​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្ទះជួល​ផ្លូវលំ​ក្រុម​១០​ភូមិ​សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៧​នៅ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់​នោះ​មាន​១​ឈ្មោះ ពៅ​រតនា​អាយុ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​និង​ឈ្មោះ គង់​សុខ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។​ចំណែក​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ជនសង្ស័យ​២​នាក់​ខាងលើ​គាស់​យក​ទ្រព្យសម្បត្តិ​នោះ​មានឈ្មោះ​ដាក​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​ម៉ូ​ទ័​រ​មួយគ្រឿង អំ​ភ្លឺ​២​គ្រឿង ដាវ​មួយ​ដើម​ម៉ូ​ទ័​រ​អូស​ភ្លើង​មួយគ្រឿង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ រួម​នឹង​វត្ថុតាង កំពុង​ឃាត់ខ្លួន​និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើកា​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​ម៉េង​សែ​

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​មុខសញ្ញា​គាស់​ផ្ទះ​នៅ​សង្កាត់​ឬ​ស្សី​កែវ​