ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​ទូរស័ព្ទ​

844
ចែករម្លែក

(​ភ្នំពេញ​)៖​ជនសង្ស័យ​២​នាក់​ដែល​បាន​លួច​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​មួយគ្រឿង​របស់​ស្ត្រី ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​២០​សីហា​ឆ្នាំ​២០១៧​នេះ​ត្រូវ បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ​ទួល​សង្កែ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ម្តុំ​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​ផ្សារ​តូច​ក្រុម​១៤​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់​នោះ​១/​ឈ្មោះ​ម៉ាត់​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​ស្នា​ក់នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ និង​ម្នាក់ទៀត​ឈ្មោះ​សុខ​បូរ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​ស្នាក់នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ។​ចំណែក​ជន​រង​ឈ្មោះ​គឹម​ហេង​ភេទ​ស្រី​អាយុ​៦៤​ឆ្នាំ​មុខរបរ​មេផ្ទះ​ស្នាក់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​
បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចា​ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​ម៉េង​សែ​

#