ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ក្របី​ប្រជាពលរដ្ឋ​ចំនួន​៩​ក្បាល នៅ​ស្រុក​ព្រែក​ប្រសព្វ​

562
ចែករម្លែក
  • 51
    Shares

ដោយ​: សេង​ឃួន / ខេត្តក្រចេះ​: កម្លាំង​នគរបាល​ជំនាញ​ស្រុក​ព្រែក​ប្រសព្វ​, កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សោ​ប និង​កម្លាំង​នរគ​បាល​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ម៉ូតូ​១​គ្រឿង​ពាក់ព័ន្ធ​ករណី​លួច​ក្របី​ប្រជាពលរដ្ឋ​ចំនួន​៩​ក្បាល​ស្ថិត​ក្នុងភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​ទាបភ្លឺ​ថ្ងៃទី​១៣​ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​បាត់​ក្របី​ចំនួន​៩ ក្បាល​ដែល​ចង​នៅក្រោយ​ផ្ទះ កាលពី​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​រូប​នោះបាន​បញ្ជាក់ថា​ក្រោយពី​បានទទួល​ដំណឹង​ភ្លាម​កម្លាំង​របស់លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្ដិ​រដ្ឋបាល​សោ​ប និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ជ្រោយ​បន្ទាយ និង​ប្រជា​ការពារ​ភូមិ​បាន​សហការ​គា្ន​ដេញតាម​ប្រ​ផាក់​ប្រ​ភីង​មកដល់​ចំណុច​ស្រែ​ធារាសាស្ត្រ ភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ​ស្រុក​ព្រែក​ប្រសព្វ​ពេលនោះ ជ​នស​ង្ស​យ័​បាន​លែង​ក្របី​ចោល​ទាំងអស់ រួច​រត់គេចខ្លួន​ចូល​ព្រៃ​នៅ​ជិត​នោះ​។ ទន្ទឹម​នោះដែរ កម្លាំង​សមត្ថកិច្ច​យើង​ក៏​ឃ្លាំមើល និង​ហុំ​ព​ទ័ព្រៃ​នោះ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​ម៉ូតូ​១​គ្រឿង​តែម្តង​។​

​មន្ត្រីនគរបាល​ស្រុក​បាន​បន្ដទៀតថា ជនសង្ស័យ​ចំនួន​២​នាក់​មានឈ្មោះ​៖ ១/​ឈ្មោះ ចាន់ បូ​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​រំចេក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ២/​ឈ្មោះ ហេង គង់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឬ​ស្សី​ឃុំ រការ​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ម៉ូតូ​1​គ្រឿង​ដែល​ល​ក្ខ័​ទុក​ក្នុងព្រៃ​នៅ​ជិត​នោះ​។​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រែ​ប្រសព្វ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​តាម​នីតិវិធី​បន្ត​៕ ល​