ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ត្រូវ​ឃាត់ខ្លួន ករណី​ឆក់យក​ទូរស័ព្ទដៃ​

278
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យុវតី​ដែលជា​សិស្សសាលា​២​នាក់​បងប្អូន​បង្កើត ជិះ​ម៉ូតូ​មួយគ្រឿង ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​សាលារៀន​បេ​ល​ធី តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ម្តុំ​លូ​៥ ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ពី​យុវតី​បានសម្រេច តែ​សំណាង​មិនល្អ បាន​ជិះ​ទៅបុក​គូថ​រថយន្ត​មួយគ្រឿង បណ្តាលឱ្យ​ដួល​រួច​រត់គេច​ចោល​ម៉ូតូ​ប្រហែល​៣០០​ម៉ែត្រ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣​ឃាត់​បាន​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​លោក ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​មានឈ្មោះ ចាន់ វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​អ្នកបើក​ម៉ូតូ​) និង​ជនសង្ស័យ​ទី​២​ឈ្មោះ សន ធិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ម្តុំ​ស្តុ​ប​ណូគា សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​( ជា​អ្នកបើក​ជិះ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់ )​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ផូ ដា​ណែ​ត ភេទ​ស្រី​អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​ប៊ែ​ល​ធី ស្នាក់នៅ​ម្តុំ​ទួល​ពង្រ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន​៕ ល​