ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​សកម្ម​ខាង​លួច​គ្រឿង​សង្ហា​រឹម​តាម​ផ្ទះ របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សៀមរាប​

301
ចែករម្លែក
  • 33
    Shares

ដោយ​: បាយ័ន / សៀមរាប​: ជនសង្ស័យ​ចំនួន​២​នាក់ ដែល​សកម្ម​ខាង​ដើរ​លួច​គ្រឿង​សង្ហា​រឹម​តាម​ផ្ទះ​នៅពេល​យប់ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​រួចមក​។

​ករណី​ជនសង្ស័យ​ទាំង​២​លួច​គ្រឿង​សង្ហា​រឹម បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​២២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៧ ខែមេសា​ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បរិវេណ​បុរី​សៀង​ណាំ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ នួន ស័ក្ក​ចំរើន​រិ​ទ្ធ អធិការ​ង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​និយាយថា កាលពី​វេលា​ម៉ោង​០២​និង​២២​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នៅផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ ឈិ​ញ ឈួ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅក្នុង​បរិវេណ​បុរី​សៀង​ណាំ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​អំពើ​លួច​(​លួច​គ្រឿង​សង្ហា​រឹម​) បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បានធ្វើ​សកម្មភាព ប្រើប្រាស់ រទេះ​រ៉ឺម៉ក ចូលទៅ​លួច​ដឹក យក​តុ​ឈើ ម៉ូត​ធម្មជាតិ ។ ក្រោយពី​ដឹង​បាត់​គ្រឿង​សង្ហារ​រិម ជនរងគ្រោះ បាន​ឆែក​មើល​កាមេរ៉ា សុវត្ថិភាព ឃើញ​មាន​ជន សង្ស័យ​ចំនួន​០២​នាក់​បាន​លួច​យក​ទ្រព្យសម្បត្តិ​របស់គាត់ ហើយក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ​។​

​លោក​វរសេនីយ៍ទោ នួន ស័ក្ក​ចំរើន​រិ​ទ្ធ បាន​បន្តថា បន្ទាប់ពី​ទទួលបាន ពាក្យបណ្ដឹង របស់​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ នឹងដាក់​ការសង្ស័យ​កន្លែង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង ដែលជា​របស់​ឈ្មោះ​ស៊ិន សុវណ្ណារិទ្ធ ហៅ​ហួរ រួចហើយ​សហ​ការណ៍​គ្នា ជាមួយ​ជនរងគ្រោះ ចុះទៅ​ត្រួតពិនិត្យ ទើប​ដឹងថា​ជា​របស់​ដែល​បាត់​មាននៅ​ក្នុង​ទីតាំង​នេះ ពិតប្រាកដ​មែន​។

​លោក​អធិការរង​នគរបាល​ក្រុង​សៀមរាប បានបញ្ជាក់​ទៀតថា ដោយយោង​តាម​រូបភាព​នៅក្នុង​វិ​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព យើង​បាន​នាំខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ មក​ធ្វើការ​សាកសួរ គឺ​ជនសង្ស័យ ទី​១.​ឈ្មោះ ទិ​ត្យ ម៉ៅ ហៅ​ស្វិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប និង​ជនសង្ស័យ ទី​២.​ឈ្មោះ ឃ​ន សុ​ឃីម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​មាន​ទីលំនៅ​មិន​ពិតប្រាកដ​)​។​

​ក្រោយពី​សួរនាំ​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​គ្រឿង​សង្ហា​រឹម​របស់​ជនរងគ្រោះ​ពិតមែន ហើយ​រាល់ពេល​លួចបាន​ជនសង្ស័យ​បាន​យក​គ្រឿង​សង្ហា​រឹម មក​លក់​ឲ្យ​ឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅ​ហួរ​។ ក្រៅពី​ករណីនេះ ជនសង្ស័យ​ទាំងពីរ​បាន​សារភាព​បន្ថែមថា ពួកគេ​បានធ្វើ​សកម្មភាព​លួច​ជាង​ដប់​ករណី​កន្លងមកហើយ និង​ធ្លាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​ផងដែរ​។

​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង​ចម្លើយសារភាព ជនសង្ស័យ វត្ថុតាង ត្រូវបាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​៕ ល​