ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជាមួយនឹង​ថ្នាំញៀន​៥​កញ្ចប់​

395

(​កំពង់ឆ្នាំង​)៖ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ២០១៧ វេលា​ម៉ោង ១៤ និង ៣០ នាទី​នៅ​ចំណុច​ព្រៃ​អូរ​តា​ប៊ុន ភូមិ​ស្នា​ពេជ្រ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច បាន​បង្ក្រាប​ករណី​រក្សា​ទុក​ជួញ ដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ជាមួយ​ថ្នាំញៀន​ចំនួន​៥​កញ្ចប់ និង ទូរស័ព្ទ​៣​គ្រឿង​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១/ ឈ្មោះ ឯល ម៉ាត់ ភេទ ប្រុស អាយុ ២៤​ឆ្នាំ ជា​ខ្មែរឥស្លាម មុខរបរ​មិន​ពិតប្រាកដ​។ ២ / ឈ្មោះ​ឡេះ យូ ភេទ ប្រុស អាយុ​២៦ ឆ្នាំ ជា​ខ្មែរឥស្លាម មុខរបរ​មិន​ពិតប្រាកដ​។ និង ៣ / ឈ្មោះ ល័ស ទើត ភេទ ប្រុស អាយុ​២២ ឆ្នាំ ជា​ខ្មែរឥស្លាម​។ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ទួល ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្ត​​កំពង់ឆ្នាំង​៕L ដោយ​៖​សន សក្តា​