ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ថ្នាំញៀន​៨​កញ្ចប់​នៅ​ស្រុក​ស្វាយទាប​

82
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​កាលពី​ល្ងាច​ថ្ងៃ​១០​ខែកញ្ញា​ឆ្នាំ​២០១៩​កម្លាំង​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ស្រុក​ស្វាយទាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​។​ការឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ដើម​ពោធិ៍​ឃុំ​កណ្ដៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​យកមក​ធ្វើការ​សាកសួរ​និង​ធ្វើ​តេស​ទឹក​ម៉ូ​ត្រ​ស្វែង​រកសា​ធាតុ​មាន លទ្ធផល​វិជ្ជមាន (+)​ជា​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម៉ា​ទឹកកក ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​១​ឈ្មោះ​ចាន់​ប្រុស​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​២​ឈ្មោះ​ជូ​ភក្តី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​៣​ឈ្មោះ​សុខ​បូ​ណា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​សមត្ថកិច្ច​បាន​បន្តថា​៖​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​សមត្ថកិច្ច​ដកហូត​សម្ភារៈ​និង​វត្ថុតាង​រួមមាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​កញ្ចប់​(​ធំ​៣)​។​ទូរស័ព្ទ​៤​គ្រឿង​-​ម៉ូតូ​១​គ្រឿង​-​សម្ភារៈប្រើប្រាស់​មួយចំនួន​។​

​បច្ចុប្បន្ន​ករណី​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/

#