ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ថ្នាំញៀន​៥​កញ្ចប់​ទូ​ហ្គេម​បាញ់​ត្រី​២​គ្រឿង​

297

(​ភ្នំពេញ​)៖ ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ សហការ​ជាមួយ​នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៣៣១ ផ្លូវ​រថភ្លើង​ភូមិ​បាក​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់ នោះ​១/​ឈ្មោះ​សុខ​ម៉ៅ​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ ២/​ឈ្មោះ​ភ​
​ផេង​សុ​វិសាល​ភ​ទ​ប្រុស​អាយុ​១៤​ឆ្នាំ និង​ទី​៣/​ឈ្មោះ​អ៊ុំ​ដាវី​ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​។

​សមត្ថកិច្ច​បាន​បន្តថា នៅក្នុង​ប្រតិបត្តិការ​នៅក្នុង​ទីតាំង​ផ្ទះ​បើក​ល្បែងស៊ីសង​ខុសច្បាប់​(​ហ្គេម​បាញ់​ត្រី​)​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ប៉ុស្តិ៍​ទួល​សង្កែ និង​កម្លាំង​ជំនាញ​ខណ្ឌ​ធ្វើការ ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់ និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ ម៉េង​សែ​