ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​

353

ដោយ​: គូលែន / សៀមរាប​: កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ បាន​ចុះបង្ក្រាប​ករណី​ចាត់ចែង​ឲ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយកន្លែង ស្ថិតនៅ​ចំណុច​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​០៤​នាក់ មានឈ្មោះ ទី​១. ឈ្មោះ អេង ធឿន ហៅ គើ​ម ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩១ មុខរបរ​កម្មករ​លើ​ក​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ ទី​២. ឈ្មោះ សឿង ថេ​ង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩០ មុខរបរ​កម្មករ​លើ​ក​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ ទី​៣. ឈ្មោះ សឿង ធឿន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​កម្មករ​លើ​ក​ឥ​វ៉ាន់​ទីលំនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ទី​៤. ឈ្មោះ សុខ គ​ន្ធី​ហៅ​ទិ​ត្យ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០​មុខរបរ​កម្មករ​លើ​ក​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បានធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាង បាន​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​។ បច្ចុប្បន្ន​ទាំង​វត្ថុតាង និង​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ ល​