ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ដកហូត​អាវុធ​កែឆ្នៃ​២​ដើម​ និងថ្នាំញៀន​២១​កញ្ចប់

412
ចែករម្លែក
  • 47
    Shares

ដោយ:ចាន់តូ​/​ភ្នំពេញ​ ៖ ជនសង្ស័យ​០៥​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ បាន​ឃាត់ខ្លួន​ដកហូត​អាវុធ​កែឆ្នៃ​២​ដើម​ និង​ក្រាម​ថ្លា​ស​ចំនួន​២១​កញ្ចប់​និង​សម្ភារៈ​ល្មើស​ច្បាប់​មួយចំនួនទៀត​។​ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ​ខែមករា​ ឆ្នាំ​២០១៩ នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​

សមត្ថកិច្ច​ប្រាប់ថា​ជនសង្ស័យ​ទាំង​៥​នេះ​នាក់​១-​ឈ្មោះ ចាន់ រ៉ូ​ម៉ា ភេទ​ប្រុស អាយុ​២៨ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​ ២-​ឈ្មោះ សុវណ្ណ ណា​រ៉េត ភេទ​ប្រុស អាយុ​៣៦ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​ ៣-​ឈ្មោះ សុវណ្ណ ណា​ត័​ត្ន ភេទ​ប្រុស អាយុ​៣៩ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​ ៤-​ឈ្មោះ ធុន មិត្ត ភេទ​ប្រុស អាយុ​៣៣ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ ៥-​ឈ្មោះ ឃឹម សំណាង ភេទ​ប្រុស អាយុ​២៣ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​

សម្ភារៈ​ដកហូតបានរួមមានក្រាម​ថ្លស​ចំនួន​២១​កូន​ថង់​តូច , អ​វុ​ធ​កែច្នៃ​ចំនួន​០២​ដើម , ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន , ទូរ​សព្ទ័​០១​គ្រឿង​ម៉ាក​សាំ​សុង , ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DB-3011 ។​

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បានឲ្យដឹងថា មុន​និង​ឃាត់ខ្លួន​ពួកគេ ​គឺ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បានស្រាវជ្រាវ​ដឹងថា​នៅ ចំណុចកើតហេតុ​ខាងលើ មាន​ជនសង្ស័យ​៥​នាក់ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន។ បន្ទាប់មក​លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ដល់​ចំណុចកើតហេតុ ឃើញ​ពួកគេ​កំពង់តែ​ចែកចាយ​ថ្នាំ​ញៀត​ជាក់ស្តែង​ទើប​ឃាត់ខ្លួន​ឈានដល់​ការឆែកឆេ​រកឃើញ​វត្ថុតាង​ខាងលើ ​ហើយ​នាំខ្លួន​ពួកគេ​យកមក​ធ្វើការ​សាកសួរ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕​B/