ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​រក​គ្រឿងញៀន​ចំនួន៣៤​កញ្ចប់​នៅ​ផ្សារ​ថ្មី​៣

661
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ បន្ទាប់ពី​ស្រាវជ្រាវ​កំណត់​ក្នុង​វិធានការ​ជំនាញ​ត្រៀម​ប្រតិបត្តិ​ការបង្ក្រាប បានធ្វើ​សកម្មភាព​ចរាចរណ៍ ស្ថិតនៅ​ចំណុច​ក្រុម​៤៣ ភូមិ​០៨ សង្កាត់​ផ្សារ​ថ្មី​៣ លុះ​មកដល់​វេលា​ម៉ោង​១០:៣០ នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៨ អធិការដ្ឋាន ប៉ុស្តិ៍​បាន​បើក​រង្វង់​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រសោប​តែម្តង​។

​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​រួមមាន ១.​ឈ្មោះ សួន សុខ​ចំរើន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១០៩ ផ្លូវ​១៣០ សង្កាត់​ផ្សារ​ចាស់ មុខរបរ​មិន​ពិត (​ជួញដូរ​គ្រឿងញៀន​។​ ២.​ឈ្មោះ ហម ឆដា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១០៥ ផ្សារ​ដឹ​ហ្គោ សង្កាត់​អូ​ឫ្ឫ​ស្សី ខណ្ឌ​៧​មករា មុខរបរ​មិន​ពិត (​ជួញដូរ​គ្រឿងញៀន​)​។​ ៣.​ឈ្មោះ ជា សំរេច ភេទ​ប្រុស អាយុ ៣៥​ឆ្នា​ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ មុខរបរ​មិន​ពិត (​ប្រើប្រាស់​គ្រឿងញៀន ) ។​ ៤.​ឈ្មោះ តុ​ប វុ​ធ្ធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៨៤ ផ្លូវ​១០៧ ភូមិ​០៤ សង្កាត់​អូ​ឫស្សី​៤ ខណ្ឌ​៧​មករា មុខរបរ​មិន​ពិត ( ប្រើប្រាស់​គ្រឿងញៀន​) ។​ ៥.​ឈ្មោះ ម៉ុ​ច ចន្ទ​តា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​៣ មុខរបរ​មិន​ពិត (​ប្រើប្រាស់​គ្រឿងញៀន​)​។​

​វត្ថុតាង​ចាប់យក​រួមមាន ១.​ក្រាម​ព​ណ័សរ​ថ្លា​(​គ្រឿងញៀន​)​ចំនួន ៣៤​កញ្ចប់ (​ធំ​ចំនួន​០២​កញ្ចប់ តូច ៣២​កញ្ចប់​។ ២.​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១ ។​ ៣.​ឧបករណ៍ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ។ ៤.ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព មួយចំនួន​។ ៥.ដាវ​កែច្នៃ​ចំនួន 0១​ដើម ។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕​B/