ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​មុខសញ្ញា​ឆក់​នៅ​ស្រុក​សំរោង​ទង​

653
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​វ​ល្លិ៍​សរ​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់​ជា​ក្រុមចោរឆក់​នៅ​ចំណុច​ភូមិ​រលាំង​សង្កែ​សង្កាត់​សុ​ព​រ័​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​ក្រុម​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ​ម៉ឹ​ល​ដា​រ៉ូយ៉ាល់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយដង្គុំ​ឃុំ​ស្គុៈ​ស្រុក​សំរោង​ទង​។​២​ឈ្មោ​ឌឺ​វណ្ណ​នុ​ន​ប្រុស​១៧​ឆ្នាំ​។៣​ឈ្មោៈ ឃុន លីដា ប្រុស​២៨​ឆ្នាំ ។​៤​នាក់​ទៀត​មាន ឈ្មោៈ ស៊ីម សៅ​និ​ត ប្រុស​១៧​ឆ្នាំ ៥​ឈ្មោៈ អ៊ុន ចាន់​ដា​រ៉ា ប្រុស​១៧​ឆ្នាំ ៦​ឈ្មោះ ភុំ សុខ​ជា ប្រុស​១៧​ឆ្នាំជ​នស​ង្ស័​ទាំង​៣​នៅ​​ភូមិ​តាំងក្រសាំង ឃុំ​ព្នាយ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​៧​ឈ្មោៈ គង់ វិ​ចិ្ឆ​ការ ប្រុស​១៧​ឆ្នាំ​ភូមិ​អង្គ​សេរី សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន​។​

​ប្រភព​បាន​បន្ថែមថា​តាម​ចម្លើយសារភាព​ឈ្មោៈ រ៉ូយ៉ាល់​ខ្លួន​ធ្វើ​សកម្មភាព​ឆក់​ជាច្រើន​​លើក​១​ឆក់​នៅ​សួន​កំពង់ស្ពឺ​លើក​ទី​២​ផ្លូវ​៤១​ខាងជើង​ផ្សារ​អង្គ​មេត្រី​លើក​ទី​៣​ផ្លូវជាតិ​លេខ​៤​ខាងកើត​ផ្សារ​ថ្នល់ទទឹង​។​សរុប​មនុស្ស​៧​នាក់​ប្រុស​ដកហូត​ម៉ូតូ​៣​គ្រឿង​ម៉ាក់​ស៊ុយ​សូ​គី​ស្មាស់​ទូ​រស​ព្វ័​ដៃ​១​គ្រឿង​​ករណីនេះ​ជំនាញ​កសាង​សំណុំរឿង​ចាត់កា​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​មុខសញ្ញា​ឆក់​នៅ​ស្រុក​សំរោង​ទង​