ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​២៨​នាក់ នៅក្នុង​សិប្បកម្ម​ឈើ​១​កន្លែង​

879

(​ភ្នំពេញ​) ៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​វេលា​ម៉ោង ៨ និង ៤៥​នាទី ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​សិប្បកម្ម​ឈើ ១​កន្លែង ស្ថិត​តាមផ្លូវ​លេខ​៩៧-៩៩-១០១-១០៣ និង​ផ្លូវ​៤៧៤ កែង​ផ្លូវ​១០៥ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ និង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល​បាន​ពិនិត្យឃើញ​មាន​ជនបរទេស​ជា​ជនជាតិ​វៀតណាម ចំនួន ២៨​នាក់ (​ស្រី ៣​នាក់​) បាន​លួច​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន គ្មាន​បណ្ណ​ការងារ​ត្រឹមត្រូវ​។​

​ក្រោយ​ឃាត់ខ្លួន កម្លាំង​នគរបាល​អន្ដោប្រវេសន៍​បាន​បញ្ជូន​ជនជាតិ​វៀតណាម​ទាំង ២៨​នាក់ ខាងលើ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​បន្ដ​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​