ឃាត់ខ្លួន​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​សិរីសោភ័ណ​

850
ចែករម្លែក
  • 44
    Shares

​​ដោយៈ​វង​ធូ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​។​ការឃាត់ខ្លួន​នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​កាល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​។​លោក​បន្តទៀតថា​ជនសង្ស័យ​ឈ្មោះ វឿ​ត សំណាង ភេទ ប្រុស អាយុ ២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។ រឹបអូស​វត្ថុតាង​រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​២​កូន​ថង់​កឹ​ប ស្មើ ៦.៤៤​ក្រាម ។​

​បន្ទាប់ពី​សាក​ជនសង្ស័យ​ឈ្មោះ​សន​គឹម​ហួយ​បាន​ឆ្លើយថា​គេ​ប្រើប្រាស់​ថ្នាំញៀន​ក្រោយពី​ទទួលបាន​ឈ្មោះ សន គឹម​ហួយ និង​រឹបអូស​វត្ថុតាង​រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១២​ថង់​កឹ​ប ស្មើនឹង ៦៧៦.៨​ក្រាម ។ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៨៧៤​គ្រាប់ -​គ្រឿងញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន ៩.៥​គ្រាប់ ។​គ្រឿងញៀន​កេ​តា​មីន ចំនួន ០១​កូន​ថង់ ស្មើនឹង ១.៦៨​ក្រាម ។

​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន ១-​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួនធំ -​រថយន្ត ១​គ្រឿងញៀន​ម៉ាក​កា​មេ​រី​ស៊េរី​ឆ្នាំ​១៩៩១-​ទូរស័ព្ទដៃ​១​គ្រឿង​-​ខ្សែដៃ​លោក​ហ​ធាតុ​ពណ៌​លឿង មាន​បន្តោង​រាង​មូល ០១​ខ្សែ ប្រវែង ១៦​ស​.​ម​។ -​ខ្សែដៃ​លោក​ហ​ធាតុ​ពណ៌​លឿង​រាង​សំប៉ែត ០១​ខ្សែ ប្រវែង ១០​ស​.​ម​-​ខ្សែជើង​លោហធាតុ​ពណ៌​លឿង​រាង​មូល​ចំនួន​០២​ខ្សែ​-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​០៣​សន្លឹក​-​សៀវភៅ​គ្រួសារ​ចំនួន​០២​ក្បាល​។​

​លិខិត​ស្នើសុំ​បញ្ជាក់​ការកាន់កាប់​ដីធ្លី​ចំនួន​០១​សន្លឹក​-​លិខិត​ស្នើសុំ​ការអនុញ្ញាត​សាងសង់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ និង​អាគារ​សេវាកម្ម ចំនួន ០១​ច្បាប់ -​សេចក្តី​ថតចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ចំនួន ០១​សន្លឹក សៀវភៅ​លិខិតឆ្លងដែន ០១​ក្បាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សន គឹម​ហួយ បាន​គេចខ្លួនបាត់ ។​បញ្ជូន វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​សិរីសោភ័ណ​