ឃាត់ខ្លួន​ជន​ម្នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​និង​ដកហូត​វត្ថុតាង​មួយចំនួន​

949
ចែករម្លែក

(​កំពង់ស្ពឺ​)៖​កម្លាំង​នគរបាល​ផ្នែក​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​និង​ដកហូត​បាន​ម៉ា​ទឹកកក​បាន​១៩​កញ្ចប់​នៅ​ចំណុច​ខាងជើង​ភូមិ​ព្រៃ​តា​ចាប​ឃុំ​សំបូរ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ឆឹ​ល​រាជ​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​តា​ចាប​ឃុំ​សំបូរ​ស្រុក​សំរោង​ទង​។​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក​កម្លាំង​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១៩​កញ្ចប់​និង​ដកហូត​ទូរស័ព្ទដៃ​១​គ្រឿង​ទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕