ឃាត់ខ្លួន​នារី​៦​នាក់​កោស​ជប់ និង​បង្កប់​សេវា​ផ្លូវភេទ ដើម្បី​អប់រំ​!!!

1315
ចែករម្លែក

​កណ្ដាល៖ នាយ​កា​រិល​យ័​ប្រឆាំង​ជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ស្អាង កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះបង្ក្រាប​ហាង​កាហ្វេ ដែលមាន​បង្កប់​សេវា​ផ្លូវភេទ​ចំនួន​ពីរ​គោ​ដៅ ដែល​ស្ថិតនៅ​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​លោក វរសេនីយ៍ត្រី រស់​សា​វិ​ន នាយការិយាល័យ​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ប​ង្គ្រា​ប​ទីតាំង​នេះ គឺ​នៅ​គោលដៅ​ទី​១ មាន​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ីណា រស់នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​បាន ឃាត់​នារី​បំរើសេវា​ផ្លូវភេទ​ចំនួន​៤​នាក់ ដែល​ស្នាក់​នៅក្នុង​ហាង​បំរើ​ផ្លូវភេទ​នេះ​តែម្តង​។ គោលដៅ​ទី​២ ហាង​កា​ហេ្វ​មុខ​កំពុងដ​ឃាត់​នារី​ចំនួន​២​នាក់ ប​ច្ច​ប្បុន្ន​នៅក្នុង​ហាង បម្រើសេវា សញ្ចា​កម្ម នេះ​តែម្តង​។​

​ក្រោយពី​ឃាត់ខ្លួន​នារី​បម្រើ​សេ​វ៉ា​កម្ម​ផ្លូវភេទ​ចំនួន​៦​នាក់​ហើយ ដោយបាន​យោបល់​ពី​ឧ​ត្ត​ម​ស្នងការ​ខេត្ត និង​ព្រះរាជ​អ​ជ្ញា​សាលាដំបូង​ខេត្តកណ្តាល បាន​ឲ្យ​នារី​ទាំង​៦​នាក់មក​អប់រំ ដើម្បី​កិច្ចសន្យា បញ្ឈប់​កុំ​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​បន្តទៀត​ពេល​អប់រំ ហើយ​សមត្ថកិច្ច​ឲ្យ​វិញ​ក្រ​ឡប់​ទៅ​ស្រុកកំណើត​វិញ​។

​ចំណែក​ម្ចាស់​បើកហាង​ដែល​គេចខ្លួន​នោះ ត្រូវបាន​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី ដើម្បី​ចាត់ចែង​ទៅតាម​ច្បាប់​៕ ដោយ​៖ លីន​ណា​