ឃាត់ខ្លួន​នី​ហ្សេ​រី​យ៉ា​ម្នាក់ បង្ក​ភាពអនាធិបតេយ្យ​វាយតប់​គ្នា នៅ​ខណ្ឌ​សែន​សុខ​

551
ចែករម្លែក

​ដោយ​ : ​ឆាយា​នាថ​/​ភ្នំពេញ ​៖ ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៅ​ថ្ងៃអាទិត្យ​ទី​១៩ ខែសីហា វេលា​ម៉ោង​១៤៖៣០​នាទី បានទទួល​ជនបរទេស​ម្នាក់​ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កអគ្គ​ស្នងការ​នគរបាល​ជាតិ ចេញផ្សាយ​នៅ​យប់​ថ្ងៃនេះ ។

​ករណី​ជននេះ បង្កជម្លោះ​នៅតាម​ទីសាធារណៈ​វាយតប់​ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​និង​រំខាន​ដល់​ប្រជាពលរដ្ឋ​។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ឱ្យដឹងថា ជនបរទេស​រូបនេះ​ឈ្មោះ IROEGBU VCHE ANDREW ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​។

​បន្ទាប់មក​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានធ្វើ​ការសាកសួរ ឃើញថា​ជននេះ​គ្មាន​លិខិតឆ្លងដែន និង​គ្មាន​មុខរបរ​ពិតប្រាកដ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕​B