ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​និង​ម្នាក់ទៀត​គេចខ្លួនបាត់

330
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​វាយ​ប្លន់​ និង​ឆក់​កាបូប​និង​ទូរ​សព្ទ័​ដៃ​យ៉ាងសកម្ម​ជាមួយ​បក្ខពួក​មួយក្រុម​ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍ ស្ទឹងមានជ័យ​១​ ឃាត់ខ្លួន​បាន​ម្នាក់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​១១​ ខែកុម្ភៈ ឆ្នាំ​២០១៩​ ស្ថិតនៅ​ផ្លូវ​បេតុង​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ភូមិ​មានជ័យ ​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​

​ជាក់ស្តែង​នៅមុន​ពេល​ឃាត់​ជនសង្ស័យ​ខាងលើ​ រួម​នឹង​បក្ខពួក​មួយក្រុម​បាន​ឆក់យក​ទូរ​សព្ទ័​ដៃ​មួយគ្រឿង​ម៉ាក​OPPO​ពី​បុរស​រត់​កង់​៣​ម្នាក់​បានសម្រេច​តែ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ នៅ​ ចាន់ណា​អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ រូបគេ​និង​បក្ខពួក​មួយ​ក្រុម​ទៀត​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​និង​វាយ​កាបូប​លុយ​ទូរ​សព្ទ័​ដៃ ​និង​ខ្សែរ​ពី​ជនរងគ្រោះ​បានសម្រេច​ចំនួន​៤​លើក​មក​ហើយ ដោយ​មធ្យោបាយ​ខុសពី​ចោរឆក់​ដ៏​ទៃ​ គឺ​ក្រុម​នេះ​ធ្វើ​សកម្មភាព​ឆក់​ដោយ​ថ្មើរជើង​ពុំមាន​ប្រើប្រាស់​ម៉ូតូ​នោះទេ​។​

​រីឯ​ជនរងគ្រោះ​ដែលជា​ម្ចាស់​ទូរ​សព្ទ័​ឈ្មោះ សុំ សុផាត ​អាយុ​៣៤​ឆ្នាំ ​មុខរបរ​រត់រ​ម៉ក​ម៉ូតូ​កង់​៣ ​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ​រួចរាល់​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​។​ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​សមត្ថកិច្ច​ កំពុងតែ​ស្រាវជ្រាវ​ស្វែងរក ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​នៅពេល​ក្រោយ​៕B/