ឃាត់ខ្លួន​បីនាក់​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​

608
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៨​បាន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​លោក​វរសេនីយ៍ឯក​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា​ជន​ដែល​ចាប់ខ្លួន​ទី​១:​ឈ្មោះ ឆា​ត់ វណ្ណា​រ៉ា​ភេទ​ប្រុស​។​ទី ២:​ឈ្មោះ អួរ ពេជ្រ ភេទ​ប្រុស ពីរ​នាក់​នេះ​មាន​ទីលំនៅ​ភូមិ ក្រួស សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប​។​ទី ៣:​ឈ្មោះ ចែម សុខ​ច័ន្ទ​ហៅ​បាល់​ភេទ​ប្រុស ។ ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ពេល​ចាប់ខ្លួន​ដកហូត​បាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១​កញ្ចប់​ស្មើនឹង​ទំងន់ ០,៣​ក្រាម​(​ទំងន់ សុទ្ធ​)​ឧបករណ៍ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មូ​យ​ចំនួន​ទូរស័ព្ទដៃ​៧​គ្រឿង​។​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ ២០១៨៕S/