ឃាត់ខ្លួន​បីនាក់​រួមទាំង​អ្នកទទួលផល​ចោរកម្ម​ពី​ការដើរ​លួច​ស្លាក​លេខ​

735
ចែករម្លែក

 

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​(​ដោះ​ស្លាក​លេខ​រថយន្ត​)​។​បទ​អំពើ​ទទួលផល​ចោរកម្ម​ចំនួន​៣​ករណី​និង​ចាប់យក វត្ថុតាង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព និង ភស្តុតាង បញ្ជូនទៅ​សាកសួរ​កាលពី​ថ្ងៃទី ១៤ និង​ថ្ងៃទី​១៥ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​ករណី​ទី​១-​អំពើ​លួច (​ដោះយក​ស្លាក​លេខ ២AT-៤១៣៦ ដែល​បំពាក់​លើ​រថយន្ត ម៉ាក TOYOTA PRIUS ពណ៌​ស សេរី​ឆ្នាំ ២០០៤ លេខ​តួ​៥៤០០៩៥៥៣២ លេខ​ម៉ាស៊ីន​៣២២៥៤៣៨ ទាំង​ខាងមុខ និង​ខាងក្រោយ​) ។​ប្រព្រឹត្ត​នៅ​ចំណុច​ចំហៀង​ផ្ទះ​លេខ​២៨៩ ផ្លូវ​លេខ​២៦BT ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨​។

​ជនរងគ្រោះ ឈ្មោះ កែវ ចាន់​លក្ខណា ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៨៩ ផ្លូវ​លេខ​២៦BT ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ មុខរបរ នៅផ្ទះ ចុះ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​ករណី​២-​អំពើ​លួច (​ដោះយក​ស្លាក​លេខ ២AJ-៨១៥៤ ដែល​បំពាក់​លើ​រថយន្ត​ម៉ាក​TOYOTA HIGHTLENDER ពណ៌​ស សេរី​ឆ្នាំ ២០០៨ លេខ​តួ​២៨២០១៨៧៧០ លេខ​ម៉ាស៊ីន​៦០០៣៥១ ទាំង​ខាងមុខ និង​ខាងក្រោយ )​។

ប្រព្រឹត្ត​នៅ​ចំណុច​ចំហៀង​ផ្ទះ​លេខ​៩០៦ ផ្លូវ​លេខ​២៦BT ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ជនរងគ្រោះ ឈ្មោះ ថន ប្រុស ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ៩០៦ ផ្លូវ​លេខ​២៦BT ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ មុខរបរ នៅផ្ទះ ចុះ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​ករណី​៣-​អំពើ​លួច​(​ដោះយក​ស្លាក​លេខ ២AS-២៨១៨ ដែល​បំពាក់​លើ​រថយន្ត​ម៉ាក​TOYOTA LEXUS RX33 ពណ៌​ស សេរី​ឆ្នាំ ២០០៤ លេខ​តួ​៣៤០០២៧១២៨ លេខ​ម៉ាស៊ីន​៣០៤១៤២០ ទាំង​ខាងមុខ និង​ខាងក្រោយ ) ។

​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​២៧៨E០ ផ្លូវ​លេខ​១២៨ ភូមិ​៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា កាលពី​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ឈ្មោះ ថៃ មួយ​ហួង ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ២៧៨E0 ផ្លូវ​លេខ​១២៨ ភូមិ​៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ចុះ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​លួច​ឃាត់ខ្លួន​បាន ១-​ឈ្មោះ លី អ៊ី​ឆែ ហៅ ឆែ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូ​រឺ​ម៉ក​កង់​បី​PassApp​ស្នាក់នៅ​មិន​ពិតប្រាកដ​។​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​៣៦៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។​

​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​អំពើ​ទទួលផល​ចោរកម្ម​ក្នុង​អំពើ​លួច​ទី​១ ឈ្មោះ ចាន់ ណា​វុ​ឌ្ឍ ហៅ មី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​លេខ​២G ផ្លូវ​លេខ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ឃាត់ខ្លួន​ចំណុច​ផ្ទះសំណាក់​ខ្លឹម​ច​ន្ទ័ ផ្លូវ​លេខ​៤១៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។

ទី​២ ឈ្មោះ បូ វីរៈ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​បាក់​ទូក ស្នាក់នៅ ផ្ទះ​លេខ​២០E០ ផ្លូវ​លេខ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​ឃាត់ ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​៦៧ កែង​ផ្លូវឌឿងហែម សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។​

​ក្រោយ​ប្រតិបត្តិការ​នគរបាល​បាន​ដកហូត​វត្ថុតាង បាន​ឧបករណ៍​ឆ្កិះ​សោរ​ជាច្រើន កូន​កន្ត្រៃ​យ៍​កាត់​ដែក កូនសោ​អក្សរ​តេ​(T),​ដែក​សំរាប់​ឆ្កឹះ​សោ​ម៉ូតូ​រាង​សំប៉ែត​,​ដែក​សំប៉ែត​ចុង​ស្រួច​ជា​ឧបករណ៍​សំរាប់​កាច់​បំបែក​សោក​ម៉ូតូ​។​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៖​មាន​ដែកកេះ​ចំនួន​៣,​ថង់​តូច​សំរាប់​ដាក់​សារធាតុ​ញៀន​ចំនួន​៧​ថង់ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​គរ​បាល​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​បីនាក់​រួមទាំង​អ្នកទទួលផល​ចោរកម្ម​ពី​ការដើរ​លួច​ស្លាក​លេខ​