ឃាត់ខ្លួន​បីនាក់​ ពីបទ​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង ញៀន​

108
ចែករម្លែក

ដោយ បូកគោ​:កំ​ពតៈ មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​កំពត​​កាលពី​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​យុវជន​បីនាក់​ក្នុង​បទ​សង្ស័យ​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន ។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ទ្វី​ខាង​ជើងសង្កាត់អណ្តូង​ខ្មែរ ក្រុង​កំពត ។​

មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ ជនសង្ស័យ​ទាង​បីនាក់​រួមមាន​១.​ឈ្មោះ​គឹម ចាន់​ចាវ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រាំង​គរ ឃុំក្រាំង​គរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ២.​ឈ្មោះ យឹម ព្រឹម ភេទប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ ឫស្សី ឃុំ​បារាយណ៍ ស្រុក​ដូន​កែវ ខេត្ត តាកែវ ។ ៣.​ឈ្មោះ ពួ​ង ស្តើ​ង ភេទ ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​ឡាំង ឃុំ កន្សោម​អក ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ។

សមត្ថកិច្ច​ដដែល​បាន​រៀបរាប់ថា ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ស្តីអំពី​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​កំពុង​កើតមាន​ក្នុង​ទឹកដី​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែសីហា មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​កំពត​បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។ ជា​លទ្ធផល សម​ត្ថ​កិច្ច​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​មួយកញ្ចប់​ធំ និង​ពីរ​កញ្ចប់​តូច​។ ជាមួយ​វត្ថុតាង​ទាំងនេះ​សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បីនាក់​តែម្តង​៕​Ha