ឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចំនួន​ពីរ​នាក់​នៅក្នុង​ផ្ទះសំណាក់​

938

(​ភ្នំពេញ​)៖ បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចំនួន​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​ម៉ា​រ៉ា​ឌី ស្ថិតនៅ​ជិត​គល់ស្ពាន​ស្ទឹងមានជ័យ​ សង្កាត់​ស្ទឹងមានជ័យ កាលពី​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ការឃាត់ខ្លួន​នេះ គឺ​ខណៈពេលដែល​អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​ធ្វើ​រដ្ឋបាល​។​

​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ទាំងពីរ​នាក់ ជាប់​សង្ស័យ​ពាក់ព័ន្ធ​ការ​លួច​ផលិត​ព័ត៌មាន​បញ្ជូនទៅ​វិទ្យុ​អាស៊ីសេរី នៅ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

​សូមបញ្ជាក់ថា វិទ្យុ​អាស៊ីសេរី បាន​បិទ​ការិយាល័យ​របស់ខ្លួន​នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​។ ការបិទ​នេះ​ដោយសារតែ​​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ហើយ​ពុំ​ព្រម​ចុះបញ្ជី​អោយបាន​ត្រឹមត្រូវ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ដូចជា ១. លោក អួន ឈិន និង​លោក យាង សុជា​មេត្តា​។ បន្ទាប់ពី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មនុស្ស​ទាំងពីរ​នាក់ និង​វត្ថុតាង​មួយចំនួន​ទាក់ទង​ការផ្សាយ​ទៅ​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​អួន ឈិន បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជួល​បន្ទប់​នេះ សម្រាប់​បើក​ជា​ស្ទី​ឌី​យោ ច្រៀង​ខារ៉ាអូខេ ថត​វីដេអូ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ឬ​ពិធីបុណ្យ​ផ្សេងៗ​…៕​ដោយ​៖​មុនី​រ័ត្ន​/sn