ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​លួច​កាត​អេ​ធី​អឹម របស់​ធនាគារ​មេ​យ​ប៊ែ​ង​

455

(​ភ្នំពេញ​)៖នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​លួច​កាត អេ​ធី​អឹម​របស់​ធនាគារ​មេ​យ​ប៊ែ​ង​ហើយ​ប៉ុនប៉ង​លួច​ដក​លុយ ។​

​ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​វេលា​ម៉ោងជាង​៣ ថ្ងៃ ទី​៣០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ទូ​ATM របស់​ធនាគារ​មេ​យ​ប៊ែ​ង​(MAY BANK) ទីតាំង​ផ្ទះ​លេខ​៤៣ ផ្លូវ​ព្រះ​នរោត្តម ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ដាវ ស៊ី​ង​ង្វៀង អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ​។​ជននេះ​ប៉ុនប៉ង​លួច (​យក​កាត​ATM​ដកយក​លុយ​) ។ វត្ថុតាង​ចាប់យក​មាន​កាត​អេ​ធី​អឹម​(ATM)​ផ្សេងគ្នា​ចំនួន​១២​សន្លឹក និង​ទូរ​សព្ទ័​ដៃ​ពីរ​គ្រឿង​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ឌុ​ក សារ៉ាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ប្រធាន​សាខា​ធនាគារ​MAY BANK ស្នាក់​នៅផ្ទះ​លេខ​៨២ ផ្លូវ​លេខ​៦៣ ភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

​ពុំមាន​ករ​បញ្ជាក់​លំអិត​អំពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ជនជាប់សង្ស័យ​លួច​កាត​អេ​ធី​អឹម​បាន​នោះទេ​។​ សមត្ថកិច្ច​កំពុង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​​ដោយ :​អង្គា​រ៍​ហេង​/sn