ឃាត់ខ្លួន​បុរស​ដែល​បង្ខំ​ប្រពន្ធ​ខ្លួន​ឱ្យ​យក​ឡា​ម​អារ​ប្រដាប់ភេទ

974
ចែករម្លែក
  • 62
    Shares

ដោយ​៖​កញ្ញា​រស្មី / ភ្នំពេញ​៖ ស្ដ្រី​ម្នាក់​ត្រូវបាន​ប្តី​ធ្វើ​ទារុណកម្ម​ផ្លូវភេទ ដោយបាន​បញ្ជា​ឱ្យ​នាង​អារ​ប្រដាប់ភេទ ឬ​យោនី និង​ថត​ជា​វីដេអូ​ពេល​រួមរ័ក​ម្ដងៗ ដោយសារតែ​ទ្រាំ​នឹង​អំពើ​អមនុស្សធម៌​បែបនេះ​លែង​បាន ក៏បាន​រត់​ទៅប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ប្ដី​របស់គាត់ យកទៅ​ចាត់ការ​តាមច្បាប់​។​

​ជាក់ស្ដែង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ កងកម្លាំង​សមត្ថកិច្ច​បាន​រំដោះ​ស្ត្រី​រងគ្រោះ ចេញពី​ចំណុច​ជ្ទះ​ជួល​បន្ទប់​លេខ​៦ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្លូវ​២០០៤ កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖ ស្ត្រី​រងគ្រោះ​ឈ្មោះ ឡាយ វិ​ល័យ អាយុ​៣០​ឆ្នាំ និង​ប្តី​ជា​ជនសង្ស័យ​ឈ្មោះ នឹម ឈី​ន អាយុ​៣៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​កើតហេតុ​ខាងលើ​។ ស្ត្រី​រងគ្រោះ​ត្រូវបាន​សង្គ្រោះ មកកាន់​ទី​សុវត្ថិភាព នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ស្ត្រី​រងគ្រោះ​បាន​និយាយថា “​ដោយសារតែ​នាង​ស៊ូទ្រាំ​នឹង​ទង្វើ​យង់ឃ្នង​របស់​ប្តី​ឥត​ខាន់ស្លា​មិនបាន ពីព្រោះ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃនោះ ប្តី​ឃោរឃៅ​នេះ​បាន​បង្ខំ​នាង​រួមរ័ក​ម្តងៗ តែងតែ​ថត​ជា​វីដេអូ​ឃ្លី​ប​ទុក​ក្នុង​ទូរស័ព្ទ ហើយ​ពេលខ្លះ​បង្ខំ​ឲ្យ​យក​ឡា​ម​មក​អារ​ប្រដាប់ភេទ ឲ្យ​ហូរឈាម​ទៀតផង​”៕L​

#