ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ក្លែង​ប័ណ្ណបើកបរ​និង​ប័ណ្ណ​សំគាល់​យានយន្ត​

581

​(​ភ្នំពេញ​) ៖​បុរស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ប័ណ្ណបើកបរ​និង​ប័ណ្ណ​សំគាល់​យានយន្ត​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ បាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ២០១៧​នៅ​ខេត្តស្ទឹងត្រែង​រួច​បញ្ជូនមក​រាជធានី​ភ្នំពេញ​។​រហូតមកដល់​រសៀល​ថ្ងៃទី​៣១​ខែកក្កដា​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​កំពុងធ្វើការ​សាកសួរ​ពោលគឺ​ពុំទាន់​បញ្ជូនមក​តុលាការ​ទេ​។​

​បុរស​រូបនេះ​ឈ្មោះ ពុ​យ សែន​វិ​ល័យ អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​.​ក្រុង​.​ខេត្តស្ទឹងត្រែង​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១៨៧​អ​.​យ​.​ធ​ចុះ​ថ្ងៃទី​២៤​ខែកក្កដា​របស់លោក​ស្រី​ស៊ឺ​វណ្ណ​នី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​យកមក​សាកសួរ​ករណី​ក្លែងបន្លំ​សន្លឹក​ប័ណ្ណបើកបរ​និង​ប័ណ្ណ​សំគាល់​យានយន្ត​។​

​ចំពោះ​ដំណើររឿង​ក្នុងករណី​ក្លែងបន្លំ​សន្លឹក​ប័ណ្ណបើកបរ​និង​ប័ណ្ណ​សំគាល់​យានយន្ត​នេះ​មិនមាន​ប្រភព​ណា​បញ្ជាក់​ឲ្យ​ដឹង​នោះទេ​គ្រាន់តែ​បង្ហើប​ថា​មាន​ពាក់ព័ន្ធ​មនុស្ស​ច្រើន​ពោល​គឺមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ព្រោះ​កន្លងមក​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​រួចហើយ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តុលាការ​តែ​បាន​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ទៅវិញ​ក្រោយពី​សាកសួរ​រួច​៕S/​ដោយៈ​ស​រិ​ទ្ធ​