ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រទូស​កេរ្តិ៍​ចៅស្រី​ចុង​របស់ខ្លួន​អាយុ​៩​ឆ្នាំ​មួយខែ​មុន​

926
ចែករម្លែក

​(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​ស្រាវជ្រាវ​ឈានទៅដល់​ការឃាត់​បុរស​ម្នាក់ សង្ស័យ​បៀតបៀន​កេរ្តិ៍ខ្មាស់ លើ​ក្មេងស្រី​អាយុ​៩​ឆ្នាំ ដែល​ត្រូវជា​ចៅស្រី​ចុង របស់ខ្លួន​នៅ​ចំណុច​សំណង់​មិន​រៀបរយ​តាមផ្លូវ​៤៣៤ ក្រុម​៣៤​ស្ថិតនៅ​ភូមិ​៤​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​។

​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​យ​.​ស​.​យ​អាយុ​៩​ឆ្នាំ​ជា​សិស្ស​ស្នាក់នៅ​ផ្ទះជួល​សំណង់​មិន​រៀបរយ​ភូមិ​៤​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​។​ដោយឡែក​ជនសង្ស័យ​មានឈ្មោះ​យិន​ស៊ីថា​អាយុ​៤៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​សំណង់​មិន​រៀបរយ​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​។​

​ម្ដាយ​ក្មេងស្រី​រងគ្រោះ​អ្នកស្រី ងិន គឹម​ឡេង អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹងថា គាត់​មាន​ប្ដី​ឈ្មោះ យ៉ាវ វង អាយុ​៣៥​ឆ្នាំ បាន​លែងលះគ្នា​ជិត​១០​ឆ្នាំ​មកហើយ ដោយ​ចែកផ្លូវ​គ្នា​រស់នៅ ពីព្រោះ​តែ​មិន​ចុះសម្រុង​គ្នា ហើយ​បន្សល់​បានកូន​ស្រី​ម្នាក់ រស់នៅ​ជាមួយ​គាត់​។

អ្នកស្រី​ថា កូនស្រី​ទើប​ប្រាប់​គាត់​នៅថ្ងៃនេះ​ថា កាលពី​ថ្ងៃ​ជាង​២០ ខែ​កក្ដ​ដា ឆ្នាំ​២០១៧​កន្លងទៅ​ឪពុកចុង​គាត់ បាន​ឡើង​ទៅលើ​ដេក​អោប​ស្ទាប និង​យកដៃ​ស្ទាបអង្អែល​ប្រដាប់​កូនស្រី​គាត់ ហើយ​កូនស្រី​ភ័យខ្លាច​មិន​ហ៊ាន​និយាយ​។ ទើប​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ កូនស្រី​ដាច់ចិត្ត​ប្រាប់​គាត់ ពេលនោះ​គាត់​ក៏​ជិះ​ម៉ូតូឌុប​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក ខណ្ឌចំការមន ដើម្បី​សុំ​អន្តរាគមន៍​ឃាត់ខ្លួន​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​យ៉ាងណាក៏ដោយ ជនសង្ស័យ​បាន​បដិសេធ​រាល់​ការចោទប្រកាន់​របស់​ម្ដាយ និង​ក្មេងស្រី​រងគ្រោះ ដោយ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់ ហើយ​ក្មេងស្រី​ដូចជា​ចៅ​បង្កើត​អញ្ចឹង​។ គាត់​ថា ក្រោយ​ប្រពន្ធ​គាត់​ស្លាប់​រយៈពេល​ជិត​៤​ឆ្នាំ​ហើយ តែងតែ​រកលុយ​ចិញ្ចើម និង​ឲ្យ​លុយ​ក្មេងស្រី​រហូត ហើយ​មានពេលខ្លះ គ្រាន់តែ​ថើប​លេង​ក្នុងការ​ដូចជា​ឪពុក និង​តា​ទេ មិនមាន​គំនិត​លើសពី​អ្វី​ទេ តែបើ​សិន​ជាមាន​មែន ចឹ​ង​ដឹង​តាំង​ពីមុន​រយៈពេល​១​ខែ ទើប​មក​ដាក់ពាក្យ​បណ្ដឹង​លើ​រូបគាត់​ទៅវិញ​។​

​នគរបាល​រដ្ឋបាល​ទំនប់ទឹក ខណ្ឌចំការមន បាន​ប្រាប់ថា ការឃាត់ខ្លួន បុរស​សង្ស័យ​ក្រោយពី​ស្ត្រី​ម្ដាយ​ក្មេងស្រី​រងគ្រោះ មក​ដាក់ពាក្យ​បណ្ដឹង​ថា លោក​ជីតា​ចុង ប្រើ​ដៃ​ស្ទាបអង្អែល​ប្រដាប់ភេទ​កូនស្រី​គាត់ រយៈពេល​១​ខែ​ហើយ តែ​កូនស្រី​ទើប​ព្រឹក​ថ្ងៃនេះ ទម្លាយ​ការពិត​៕S/​ដោយ​៖​ហូ​សាន់​

​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រទូស​កេរ្តិ៍​ចៅស្រី​ចុង​របស់ខ្លួន​អាយុ​៩​ឆ្នាំ​មួយខែ​មុន​(រូប៖វ៉េបសាយ)