ឃាត់ខ្លួន​បុរស​ម្នាក់​រួម​និង​ថ្នាំញៀន​៥​កញ្ចប់​នៅ​ក្រុង​បាវិត​

468
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ខេត្តស្វាយរៀង : ​នៅវេលា​ម៉ោង ១៧.៣០ នាទី​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌​និង​មានការ​សម្របសម្រួល​ដោយ​លោក គង់ ចន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះបង្ក្រាប​ករណី​រក្សាទុក ឬ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច បន្ទប់​ជួល​លេខ ០៥ ក្នុងផ្ទះ​ជួល​រ៉ា​ន់​ណា​បុ​ផ្ផា​បាវិត ស្ថិតនៅ​ភូមិ បាវិត​កណ្ដាល សង្កាត់ បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១ នាក់ ប្រុស រួច​ឆែកឆេរ​ក្នុង​បន្ទប់​រកឃើញ​ថ្នាំញៀន ចំនួន ០៥ កញ្ចប់​(​ធំ ០២ កញ្ចប់ តូច ០៣ កញ្ចប់​) ។​

សមត្ថកិច្ច​បានឲ្យដឹង​ថា ​ជនសង្ស័យ​មាន ឈ្មោះ ហៀ​ង ថា​រិ​ទ្ធ​រង្សី ហៅ ណៃ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​បិ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

ចាប់យក​វត្ថុតាង​រួមមាន ៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៥ កញ្ចប់​(​ធំ ០២ កញ្ចប់ តូច ០៣ កញ្ចប់​) ។​ ២.​ទូរ​សព្ទ​ដៃ ចំនួន ០១ គ្រឿង​។ ៣.​កាបូបដៃ​តូច​ចំនួន ០១ ។ ៤.​ថង់​សម្រាប់​ដាក់​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ៕B