ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​គម្រាម​បាញ់សម្លាប់​ម្ដាយក្មេក និង​ប្រពន្ធ​

679

កំពង់ស្ពឺ​៖​ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​គម្រាម​បាញ់សម្លាប់​ម្ដាយក្មេក​និ ង​ប្រពន្ធ ហើយ​ត្រូវ​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ចូល​ឆែក​ក្នុងផ្ទះ រកឃើញ​អាវុធ​កែច្នៃ​ពីរ​ដើម និង​គ្រាប់​ជាង​៥០​គ្រាប់​។ ការឃាត់ខ្លួន ជននេះ​ធ្វើឡើង​នៅ​ភូមិ​ចំបក់​ឃុំ​វ​ល្លិ៍​ស​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧​។

​នគរបាល​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​ថា ហេតុការណ៍​គម្រាម​បាញ់សម្លាប់​ប្រពន្ធ និង​ម្ដាយក្មេក​នេះ​កើតឡើង​នៅ​ថ្ងៃទី​៦​កក្កដា​។

​ប្រភព​បន្តទៀតថា ជនសង្ស័យ​ឈ្មោះ សោម សច្ចា អាយុ​៣៨​ឆ្នាំ រស់​ភូមិ​ចំបក់​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង បានគ​ម្រាម​បាញ់​ម្តាយ​ក្មេង និង​ប្រពន្ធ ព្រោះតែ​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​ក្រោយ​ការឃាត់ខ្លួន កម្លាំង​ជំនាញ ក្រោម​ការសម្របសម្រួល ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ក៏​ឈានទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ រកឃើញ​កាំភ្លើង​កែច្នៃ​ចំនួន​ពីរ​ដើម​គ្រាប់ AK 43 គ្រាប់​, គ្រាប់​កាំភ្លើងខ្លី​១៣​គ្រាប់​, បង់​កាំភ្លើងខ្លី​ប្រភេទ​K59 និង​ស្រោម​មួយ​សម្រាប់​ផងដែរ​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖សុខ​សុ​ភ័​ណ្ឌ

ប៉ូលិស​ខេត្តកំពង់ស្ពឺ​ចុះ​ឆែកឆេរ​រកឃើញ​អាវុធ​កែច្នៃ​ពីរ​ដើម​និង​គ្រាប់កាំភ្លើងរ​បស់ជនស​ង្ស័​យគ​ម្រាម​បាញ់សម្លាប់​ម្តាយក្មេក​ហើយ​ប្រពន្ធ (​រូប​៖ សុ​ភ័​ណ្ឌ​)