ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​រកឃើញ​ថ្នាំញៀន​នៅក្នុង​រថយន្ត​

1738

(​ស្ទឹងត្រែង​)៖ បុរស​ម្នាក់​បើករថយន្ត​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង ត្រូវបាន​សមត្ថកិច្ច​ប្រចាំការ​ច្រក​ឃាត់ខ្លួន និង​ដកហូត​រថយន្ត​មួយគ្រឿង កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧​។​

​មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​ឃាត់​រថយន្ត​ម៉ាក HILUX REVO ចំនួន ០១​គ្រឿង នៅ​ច្រកព្រំដែន​ដោយមាន​ការសង្ស័យ ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន ០៣​កញ្ចប់ ទម្ងន់​សរុប​ចំនួន ៤៧,៧​ក្រាម នៅក្នុង​រថយន្ត​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ុន ចាន់​សុ​គី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​បញ្ជូន​ជនសង្ស័យ​មកដល់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ កម្លាំង​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត និង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ សុខុម​