ឃាត់ខ្លួន​បុរស​ម្នាក់​ប្រើ​អំពើហិង្សា​ក្នុង​ក្រុមគ្រួសារ​នៅ​ស្រុក​ភ្នំស្រួច

324
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​ ៖ ​កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​ឪពុក​ម្តាយក្មេក​និង​ប្រពន្ធ​កូន​។ ​ការឃាត់ខ្លួន​បុរស​នេះ​ធ្វើ ឡើង​នៅ​ចំណុច​ភូមិ​តា​មេញ​ឃុំ​មហា​សាំង ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ កាលពី​យប់​ថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​បុរស​ជា​ជនសង្ស័យ​ឈ្មោះ​អិន សារី​ម អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​តា​មេញ ឃុំ​មហា​សាំង​។​

បើតាម​សម្តី​ឈ្មោះ​កង ឃឺ​ន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ត្រូវជា​ឪពុកក្មេក​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​ឲ្យ​ដឹងថា ​កូនប្រសារ​របស់គាត់​តែងតែ​ផឹក​ស៊ី​ស្រវឹង​មកដល់​ផ្ទះ​រករឿង​និង​វាយដំ​មកលើ​ប្រពន្ធ​កូន​សឹងតែ​រាល់ថ្ងៃ​។​ ហើយ​នៅ​យប់​ថ្ងៃកើតហេតុ​កូនប្រសារ​គាត់​​ផឹក​ស្រវឹង​ឈ្លោះ​និង​វាយដំ​ប្រពន្ធ​ គាត់​ក៏បាន​ចូលទៅ​ជួយ​ឃាត់​ស្រាប់តែ​កូន​ប្រសារ​នោះមក​វាយ​គាត់​និង​ប្រព​ន្ឋ​គាត់​បណ្តាល​ឲ្យ​រងរបួស​តែម្តង​។​

បុរស​ខាងលើ​បន្តទៀតថា​ ក្រោយមក​គាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឲ្យ​ជួយ​អត្ត​រា​គម​ន៍ ព្រោះថា​កូនប្រសារ​រូបនេះ​តែងតែ​ប្រើ​ហិង្សា​វាយ​មកលើ​ក្រុមគ្រួសារ​ជា​ញឹក​ញ៉ាប់​។​

ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួចមក​កម្លាំង​ជំនាញ​ បានឃាត់​ខ្លូន​ជនសង្ស័យ​ខាងលើ មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​និតិ​វិធី​៕​B/

#